សុទន្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សុទាន្ត ) ដែលទូន្មានល្អហើយ, ដែលបានហាត់ឬបង្ហាត់ថ្នឹកហើយ, ដែលហ្វឹកឬបង្វឹកបានបទហើយ ។ សុទន្តចិត្ត ចិត្តដែលបានទូន្មានប្រពៃហើយ ។ សុទន្តបុរស បុរសអ្នកហាត់រៀនបានបទ ។ សុទន្តសត្ត ឬ —សត្វ សត្វដែលគេបង្ហាត់ថ្នឹកហើយ, បានបទហើយ ។ សុទន្តី សត្វញីដែលគេបានបង្វឹកបានបទហើយ ។ បើមនុស្សថា ស្ត្រីដែលបានបង្វឹកខ្លួនបានបទហើយ ( ព. កា. )។
ឧទាហរណ៍៖ សុទន្តសុទន្តី ដែលឃ្មាតខ្មីបង្វឹកចិត្ត គេរែងមានគំនិត គិតឆ្អិនឆ្អៅមិនសៅហ្មង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖