សុតៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឮ, ការស្ដាប់ ។ សុតកិច្ច កិច្ចឬការស្ដាប់ ។ សុតធន ( —ធន់ ) ទ្រព្យគឺការស្ដាប់, ការស្ដាប់ដែលទុកថាជាទ្រព្យ (របស់មនុស្ស) ។ សុតម័យ ដែលកើតអំពីការស្ដាប់ ។ សុតមយប្បញ្ញា ( សុ-តៈមៈយ័ប-ប៉័ញ-ញ៉ា ) ប្រាជ្ញាដែលកើតអំពីការស្ដាប់; ការយល់ឃើញព្រោះការស្ដាប់ ។ សុតមយវិជ្ជា វិជ្ជាកើតពីការស្ដាប់។ល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សុត; សំ. ឝ្រុត ) ដែលបានឮ, ដែលបានស្ដាប់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖