សុញ្ញ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរទទេ; អាកាស; ពិន្ទុ(ំ) នេះឬក្បិល(.) នេះ ( ម. ព. សូន្យ ) ។ សុញ្ញកម្ម ការឬអំពើឥតប្រយោជន៍ ។ សុញ្ញភាព ភាពសូន្យ, ដំណើរទទេ ។ សុញ្ញវចនៈ ( —វៈចៈន៉ៈ ) មនុស្សសូន្យសម្ដី (មនុស្សគ ); បើស្រ្តីជា សុញ្ញវចនា ។ សុញ្ញវាទ លទ្ធិដែលប្រកាន់ថាស្លាប់ទៅសូន្យមិនកើតទៀត ឬលទ្ធិដែលប្រកាន់ថាគ្មានព្រះ ។ សុញ្ញវាទី អ្នកប្រកាន់សុញ្ញវាទ ( បើស្រ្តីជា សុញ្ញវាទិនី ) ។ សុញ្ញាគារ ( សុញ-ញ៉ាគា; បា. < សុញ្ញ + អគារ “ផ្ទះ” ) ផ្ទះទំនេរ, ផ្ទះស្ងាត់។ល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝូន្យ ) សូន្យ, សោះសូន្យ, ទទេ; ទំនេរ; ស្ងាត់; ឥតប្រយោជន៍, ដែលបាត់សោះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖