Posted on Leave a comment

តើពាក្យ «សុច្ឆន្ទៈ» មានន័យដូចម្ដេច ?


សុច្ឆន្ទៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុ “ល្អ, ប្រពៃ; ត្រឹមត្រូវ” + ឆន្ទ “បំណង” > សុច្ឆន្ទ ) ឆន្ទៈល្អ, បំណងប្រពៃ; បំណងត្រឹមត្រង់, បំណងត្រឹមត្រូវ គឺបំណងដែលត្រឹមត្រង់តាមគតិធម៌និងគតិច្បាប់ អាចញ៉ាំងសេចក្ដីសុខ-ចម្រើនឲ្យកើតមាន ។
ឧទាហរណ៍៖ សុច្ឆន្ទៈរបស់វីរបុរស ។

                     ព. ផ្ទ. ទុច្ឆន្ទៈ “បំណងអាក្រក់**” ។ **ពាក្យ “អាក្រក់” ត្រូវបានកែតម្រូវពីពាក្យដើម “អាក្រក” ដោយហេតុថាពុំមានពាក្យ “អាក្រក” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply