សុចិត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសន្សំដោយល្អ, ដោយប្រពៃ ។
ឧទាហរណ៍៖ របស់សុចិត។
សុចិតធន ( —តៈធន់ ) ទ្រព្យដែលសន្សំទុកដោយល្អ ។ សុចិតមតិ, —ម័តិ ឬ —ចិន្ដា ( —តៈមៈតិ, —មុ័ត ឬ —ចិន-ដា ) គំនិតដែលបានគិតទុកមកដោយត្រឹមត្រូវ ។ សុចិតវិជ្ជា ឬ—វិទ្យា ចំណេះដែលចេះដោយប្រឹងរៀនមិនឈប់ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖