Posted on Leave a comment

តើពាក្យ «សុចិ» មានន័យដូចម្ដេច ?


សុចិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្អាត, បរិសុទ្ធិ,… ។ សុចិកម្ម អំពើបរិសុទ្ធ; អ្នកដែលមានអំពើស្អាត ។ សុចិចរិត ចរិតល្អ; អ្នកដែលមានចរិតល្អ ។ សុចិចរិយា ចរិយាល្អ; ការប្រព្រឹត្តស្លូតត្រង់ ។ សុចិទន្ដ (—ទ័ន) ធ្មេញស; អ្នកដែលមានធ្មេញស; របស់ដែលធ្វើដោយភ្លុកសុទ្ធ ។ សុចិធម៌ ធម៌បរិសុទ្ធ ។ សុចិភាព ភាវៈស្អាត; ដែលមានភាពល្អ ។សុចិភូមិ ទីស្អាត ។ សុចិរង្សី រស្មីត្រចះ ។ សុចិវង្ស ពូជពង្សល្អ; អ្នកដែលមានវង្សត្រកូលល្អ ។ សុចិសណ្ឋាន ទ្រង់ទ្រាយល្អ; ដែលមានទ្រង់ទ្រាយសមរម្យ ។ សុចិសមាចារ មារយាទត្រឹមត្រូវ; អ្នកដែលមានមារយាទល្អ ។ សុចិសភាព សភាពល្អ; អ្នកដែលមានសណ្ដាប់ធ្នាប់ល្អ។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ឝុចិ ) ស្អាត, បរិសុទ្ធ, ហ្មត់ហ្មង, ឥតមន្ទិល, សុទ្ធ, ជ្រះ; សមរម្យ; ស; ថ្លា; ភ្លឺ, រុងរឿង, ត្រចះ, ត្រចង់; ល្អ; ស្លូតត្រង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply