សុង្ក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝុល្ក ) សួយ; ពន្ធ; ភាស៊ី ។ សុង្កការី ( សុង-កៈ— ) មន្រ្តីអ្នកកាន់កាប់ខាងការទារប្រមូលពន្ធដារ ។ សុង្កដ្ឋាន កន្លែងបង់ពន្ធ; ទីគយ; កន្លែងដែលមានយកភាស៊ី, មុខភាស៊ី ។ សុង្កគ្គាហី ឬ សុង្កបុរស អ្នកហូតពន្ធ, អ្នកហូតគយ; អ្នកទារថ្លៃភាស៊ី, អ្នកយកភាស៊ី ។ សុង្កមន្ទីរ ផ្ទះគយ; ផ្ទះសម្រាប់ធ្វើការហូតពន្ធ ។ សុង្កាករ ( បា. សុង្ក + អាករ “កន្លែងកើតរ៉ែ; កំណប់ទ្រព្យ”) ប្រាក់ពន្ធ; ប្រាក់ដែលយកភាស៊ី, ប្រាក់ថ្លៃភាស៊ី ។ សុង្កាធីន ( បា. < សុង្ក + អធីន “ដែលនៅក្នុងអំណាច; អ្នកអាស្រ័យគេឬពឹងគេ” ) អ្នកដែលត្រូវបង់ពន្ធ ឬត្រូវបង់ភាស៊ី ។ ល ។ ( ម. ព. សុល្ក ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖