Posted on Leave a comment

តើពាក្យ «សុគមនំ» មានន័យដូចម្ដេច ?


សុគមនំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សុ “ប្រពៃ, ស្រួល” + គមនំ < គមន “ការទៅ” ) ការទៅដោយស្រួល ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់ឲ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ។
ឧទាហរណ៍៖ សុគមនំ ! សូមអញ្ជើញទៅឲ្យសុខសប្បាយ ! ( ប្រើជា សុយាត្រា ! ក៏បាន ), អ្នកដែលរៀបចេញដំណើរទៅ ត្រូវឲ្យពរតបមកវិញថា សុវសនំ! ឬ សុវសនភាព ! សូមនៅសុខសប្បាយ ! ( ម. ព. ទាំងពីរនេះផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply