សុគតិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរល្អ, ការទៅដោយល្អ ( ចំពោះការស្លាប់កើត ); ការប្រព្រឹត្តត្រូវផ្លូវ, ត្រូវគន្លងធម៌; គន្លងឬលំអានយុត្តិធម៌ ។ ( បា. ) ឋានសួគ៌
ឧទាហរណ៍៖ ស្លាប់ទៅកើតក្នុងសុគតិ ។
សុគតិគមន៍ ( —គំ ) ដំណើរទៅកើតឯឋានសួគ៌ ។សុគតិគមនំ ( —គៈមៈន័ង ) ន. (បា.) ការប្រព្រឹត្តឬរួបរួមគំនិតគ្នាដោយត្រូវផ្លូវត្រូវទំនង : នៅដោយសុគតិគមនំ (ព. បុ.) ។ សុគតិបរាយន៍ (—ប៉ៈរ៉ាយ) អ្នកដែលបម្រុងនឹងទៅកើតឯឋានសួគ៌ ។ សុគតិភព ឬ—ភូមិ ( —ភប់ ឬ ភូម) ឋានសួគ៌ ឬស្រុកសួគ៌ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖