សុគត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) ទៅហើយដោយស្រួលឬដោយប្រពៃ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកទៅដោយល្អ; អ្នកបានសម្រេចសុន្ទរធម៌គឺព្រះនិព្វាន; ព្រះនាមព្រះសព្វញ្ញុពុទ្ធ ព្រះសុគត ។
ឧទាហរណ៍៖ ព្រះសុគត ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុគៈតៈ, ដូចជា សុគតវាចា វាចានៃព្រះសុគត ( ពុទ្ធភាសិត ឬពុទ្ធសាសនា ) ។ សុគតសាវ័ក សាវ័ករបស់ព្រះសុគត ។ សុគតោវាទ ( បា. < សុគត + ឱវាទ; សំ. សុគតាវវាទ < សុគត + អវវាទ ) ឱវាទនៃព្រះសុគត ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទៅហើយដោយស្រួល ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ទទួលមរណភាពទៅកើតឯឋានល្អហើយ”, និយាយចំពោះតែឥស្សរជនជាតិក្សត្រិយ៍ក្រៅពីព្រះរាជា។
ឧទាហរណ៍៖ . . . ទ្រង់សុគតពីរឆ្នាំហើយ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្លាប់ (ស្តេចទីអ្នកអង្គម្ចាស់)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖