សុខុម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សូក្ស្ម ) ល្អិត, ឆ្មារ, ម៉ដ្ឋ; ប៉ផូរ, ផូរផង់; ល្វន់; តូចណាស់; ចង្អៀតក្រយល់; ឈ្លាសវៃ ។
ឧទាហរណ៍៖ សេចក្ដីសុខុម សេចក្ដីចង្អៀតក្រយល់, អាថ៌កំបាំង។
គំនិតសុខុម គំនិតល្អិត; គំនិតជិតដិត ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុខុម៉ៈ, ដូចជា សុខុមកថា ឬ—វាចា សម្ដីសុខុម, សម្ដីល្អិត ។ សុខុមគម្ភីរភាព ( —ម៉ៈ ឬ—ខុំ-គ័ម-ភីរៈភាប ) ដែលមានដំណើឬសេចក្ដីល្អិតជ្រាលជ្រៅ
ឧទាហរណ៍៖ ព្រះអភិធម្មជាធម៌សុខុមគម្ភីរភាព ។
សុខុមច្ឆវី ( —មុ័ច-ឆៈ— ) ឆវីម៉ដ្ឋផូរផង់, អ្នកដែលមានឆវីម៉ដ្ឋប៉ផូរ ។ សុខុមធម៌ ធម៌សុខុម ។ សុខុមប្បញ្ញា (—មុ័ប-បុ័ញ-ញ៉ា ) ប្រាជ្ញាល្អិត, ប្រាជ្ញាឈ្លាសវៃ ។ សុខុមព័ណ៌ ឬ—វណ្ណ ព័ណ៌ឬសម្បុរផូរផង់ ។សុខុមព័ស្រ្ត សំពត់សាច់ម៉ដ្ឋ ។ សុខុមភាព ភាពសុខុម ។ សុខុមមតិ ( —ម៉ៈមៈតិ ) គំនិតល្អិត ។ សុខុមមន្តី ( —ម៉ៈម៉ន់-តី ) អ្នកដែលមានការប្រឹក្សាយ៉ាងល្អិត ( បើស្រ្តីជា សុខុមមន្តិនី ) ។ សុខុមវាទី អ្នកដែលច្រើនប្រើសម្ដីល្អិត( បើស្រ្តីជា សុខុមវាទិនី ) ។ សុខុមសត្ត ឬ —សត្វ ( —ម៉ៈសាត់ ) សត្វល្អិត
ឧទាហរណ៍៖ កណ្ដូប, កន្ទុំរុយ, មូស, ក្អាត,សុច, កណ្ដៀរ,… ជាសុខុមសត្ត ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖