Posted on Leave a comment

តើពាក្យ «សម្បត្ដិ» មានន័យដូចម្ដេច ?


សម្បត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីសម្រេច, ការសមប្រកប; ការបរិបូណ៌; ការគ្រប់ព្រមឬគ្រប់គ្រាន់; សេចក្ដីសុខ; លំអ; គុណភាព; ទ្រព្យ, ធនធាន ។
ឧទាហរណ៍៖ មានសម្បត្ដិ; សម្បត្តិមនុស្ស, សម្បត្តិសួគ៌, សម្បត្តិនិព្វាន។

                 សម្បត្តិសម្បូណ៌ ការបរិបូណ៌ដោយសម្បត្តិ ។ គុណសម្បត្តិ ឬ គុណសម្ប័ទ, —សម្បទា ការបរិបូណ៌ដោយគុណ ។ ល ។ ពាក្យសុភាសិតបុរាណ : សម្បត្តិកម្ចាត់ព្រួយ មានគេជួយមិនបាច់ហៅរក ។ ពាក្យសុភាសិតសម័យថ្មី : សម្បត្តិច្រើន ចម្រើនបុណ្យ ប្រពន្ធល្អ បរិបូណ៌មិត្រ ចិត្តទូលាយ ងាយទាំងគ្រប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply