សាលាឧទ្ធរណ៍
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាតុលាកាជាទីទទួលបណ្តឹងសារទុក្ខពីគូក្តី ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សន្តិសាលា ឬសាលាក្តី ហើយរើពិនិត្យ និងវិនិច្ឆ័យសេចក្តីជាថ្មីឡើងវិញ។ សាលាឧទ្ធរណ៍ និងសាលាវិនិច្ឆ័យខុសគ្នាត្រង់ថា សាលាឧទ្ធរណ៍រើពិនិត្យសំណុំរឿង ហើយជំនុំជម្រះដូចជានៅសាលាក្តីឡើងវិញ គឺពិនិត្យទាំងអង្គសេចក្តី ទាំងអង្គច្បាប់ ឯសាលាវិនិច្ឆ័យមិនពិនិត្យពីអង្គសេចក្តីទេ ពិនិត្យរកខុសត្រូវតែពីអង្គច្បាប់ប៉ុណ្ណោះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖