សម្ដី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យដែលស្ដី, ដែលនិយាយ, ភាសា ។
ឧទាហរណ៍៖ សម្ដីពីរោះ, សម្ដីទន់; ចេះសម្ដី ។
សម្ដីសំដៅ ( ម. ព. សំដៅ ប. ) ។ ព. ទ. បុ. សម្ដីជាឯក លេខជាទោ អក្សរជាត្រី ចេះសម្ដីទុកជាទី ១ ចេះវិជ្ជាលេខទុកជាទី ២ ចេះសរសេរអក្សរល្អជាទី ៣ គឺការពូកែសម្ដីប្រសើរជាងការពូកែវិជ្ជាលេខនិងការពូកែសរសេរអក្សរល្អ។ សម្ដី-សជាតិ មារយាទ សត្រកូល ( ម. ព. ស កិ. ) ។ សរសេរជា សំដី ក៏បាន ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជតម្រាស់ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖